ហិរញ្ញប្បទានរបស់មូលនិធិ EmPowerសម្រាប់គាំទ្រដល់ក្រុមស្ត្រី សហគ្រិនជាស្ត្រី និងសហគមន៍
                                     នាថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២១ លេខាធិការដ្ឋាន គ.ជ.អ.ប. បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីសេចក្តីណែនាំការប្រើប្រាស់ហិរញ្ញប្បទានរបស់មូលនិធិ EmPower សម្រាប់គាំទ្រដល់ក្រុមស្ត្រី  ឆ្នាំ២សហគ្រិនជាស្ត្រី និងសហគមន៍ តាមរយៈ Video Conference  ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ 
និងនាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីសេចក្តីណែនាំការប្រើប្រាស់ហិរញ្ញប្បទានរបស់មូលនិធិ EmPower សម្រាប់គាំទ្រដល់ក្រុមស្ត្រី  ឆ្នាំ២សហគ្រិនជាស្ត្រី និងសហគមន៍ តាមរយៈ Video Conference  ទៅដល់ស្ថាប័នដៃគូពាក់ព័ន្ធ និងក្រុមផ្គត់ផ្គង់ ។ ក្នុងគោលបំណង ៖  
- បង្ហាញពីវឌ្ឍនភាពគម្រោង  EmPower 
- ផ្សព្វផ្សាយសេចក្តីណែនាំស្តីពីសេចក្តីណែនាំការប្រើប្រាស់ហិរញ្ញប្បទានរបស់មូលនិធិ EmPower
សម្រាប់គាំទ្រដល់ក្រុមស្ត្រី សហគ្រិនជាស្ត្រី និងសហគមន៍។
 ធ្វើយ៉ាងណាដើម្បីធានាការគាំទ្រដល់អ្នកទទួលផលក្នុងការប្រើប្រាស់ថាមពលកកើតឡើងវិញប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ដូច្នេះ ក្នុងសេចក្តីណែនាំនេះនឹងចង្អុលបង្ហាញដល់អ្នកពាក់ព័ន្ធនានាក្នុងការអនុវត្តសកម្មភាពគម្រោង EmPower   បានយល់ដឹងអំពី ៖
ទី១ ៖  កំណត់លក្ខណៈវិនិច្ឆ័យសម្រាប់ជ្រើសរើសក្រុមស្ត្រី សហគ្រិនជាស្ត្រី និងសហគមន៍ដែលទទួលបានការគាំទ្រពីគម្រោង
ទី២ ៖  នីតិវិធីនៃលំហូរថវិកា សម្រាប់គាំទ្រដល់ក្រុមស្ត្រី សហគ្រិនជាស្ត្រី និងសហគមន៍
ទី៣ ៖ការអនុវត្តលើការជ្រើសរើសបច្ចេកវិទ្យា ការវិនិយោគ និងដំណើរការនៃការផ្គត់ផ្គង់ឧបករណ៍ថាមពលកកើតឡើងវិញ 
ទី៤ ៖ តួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមស្ត្រី សហគ្រិនជាស្ត្រី សហគមន៍ ក្រុមហ៊ុនផ្គត់ផ្គង់ និងភាគីពាក់ព័ន្ធនានាក្នុងការអនុវត្តសកម្មភាពគម្រោង។